ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំង​ ដេីម្បីត្រៀមរៀបចំ​ ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ០៩កន្លែង


នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំង​ ដេីម្បីត្រៀមរៀបចំ​ ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ០៩កន្លែង នៅលើបណ្ដោយផ្លូវបេតុង ៧០បេ​ ចាប់ពីឃុំព្រែករំដេង ដល់ឃុំព្រែកពោធ៍ ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាថ្ងៃខាងមុខ។