កំពង់ចាម៖យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត កំពង់ចាម សូមសម្តែងនូវក្តីរំភើបរីករាយ អបអរសារទ ប្រកបដោយមោទនភាពបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាននូវគោរមងារ «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron of the WFB)» និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន (Negari Padang) ដែលត្រូវបានប្រារព្ធរៀបចំនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។
ក្នុងឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយនេះ យើងខ្ញុំជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ចាម សូមគោរពបួងសួងសូម សម្ដេចតេជោ មានសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ព្រម ទាំងសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពល មាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវា កម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាពយូរអង្វែង ប្រកបដោយកិត្យានុភាពខ្ពង់ខ្ពស់នៅលើឆាកជាតិ និងអន្តរជាតិ។
យើងខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានជូន សម្តេច តេជោ សូមបានពើបប្រសប់តែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្ដីគោរពដ៏ជ្រាលជ្រៅ និងគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕