លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការងារត្រួតពិនិត្យការរៀបចំបញ្ជីរចនាសម្ព័ន្ធ អង្គការចាត់តាំងយុវជនគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តកំពង់ចាម


កំពង់ចាម ៖ នៅថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ប្រជុំការងារត្រួតពិនិត្យ ការងាររៀបចំបញ្ជីរចនាសម្ពន្ធ អង្គការចាត់តាំងយុវជនគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តកំពង់ចាម ។

ផែនការងារយុវជន ដែលបានចូលរួមការងារប្រជុំត្រួតពិនិត្យនេះ រួមមាន៖ ផែនកិច្ចការដ្ឋបាល និងហិរញ្ញវត្ថុ ផែនផែនការនិងរបាយការណ៍ ផែនមន្ទីរអង្គភាព និងផែនក្រុង/ស្រុក ។

ស្ថិតនៅក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក៏បានធ្វើការប្រគល់ជូន នូវកំព្យុទ័រ និងព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារតាមផែននីមួយៗ ដូចខាងក្រោម៖

-ផែន កិច្ចការរដ្ឋបាល ចំនួន ២ ឈុត (កំព្យុទ័រយួរដៃ ០២ គ្រឿង និង ម៉ាស៊ីនព្រីនធ័រ ០២ គ្រឿង)
-ផែន ផែនការនិងរបាយការណ៍ ចំនួន ១ ឈុត (កំព្យុទ័រ ០១ គ្រឿង និង ម៉ាស៊ីនព្រីនធ័រ ០១ គ្រឿង)៕