ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងស្តាប់នូវផែនការសកម្មភាពរៀបចំតាមគោលដៅនីមួយៗ របស់រដ្ឋបាលស្រុកជើងព្រៃ ស្តីពីការអបអរសាទរការដង្ហែព្រះអគ្គីកីឡា និងការរត់ភ្លើងគប់


ស្រុកជើងព្រៃ៖នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងស្តាប់នូវផែនការសកម្មភាពរៀបចំតាមគោលដៅនីមួយៗ របស់រដ្ឋបាលស្រុកជើងព្រៃ ស្តីពីការអបអរសាទរការដង្ហែព្រះអគ្គីកីឡា និងការរត់ភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលត្រូវឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែមេសា និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងាររត់ភ្លើងគប់ថ្នាក់ខេត្ត អភិបាលរងស្រុក លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថមេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ និងនាយប៉ុស្តិ៍រដ្ឋបាល ពាក់ព័ន្ធក្នុងស្រុកជើងព្រៃ ។