កំពង់ចាម៖ នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកសិក្ខាសាលា ស្ដីពីការកសាងផែនការសកម្មភាពក្នុងការគាំទ្រ ជនមានអូទីស្សឹមនៅកម្ពុជា ដែលសហការរៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម កម្មវិធី ACCESSES និង CCAMH ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរអង្គភាព សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមតំណាងអង្គការដៃគូស្ថាប័នពាក់ព័ន្ធវិស័យពិការភាព និងអាណាព្យាបាលជនមានអូទីហ្សឹម នៅសណ្ឋាគារ LBN ក្រុងកំពង់ចាម។
សិក្ខាសាលានេះមានគោលបំណងក្នុងការរៀបចំពីការកសាងផែនការសកម្មភាពក្នុងការគាំទ្រជនមានអូទីស្សឹមនៅកម្ពុជាដើម្បីឲ្យមានលទ្ធភាពទទួលបានការអប់រំ សេវាសុខភាព និងសុខមាលភាពសង្គមសមរម្យបំផុតសម្រាប់ជនមានពិការភាព ទាំងអស់។