ឯកឧត្តម​ លី​ ថៃហាក់​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ ចុះសំណេះសំណាល​ និងផ្តល់ថវិកាមួយចំនួនជូនដល់គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់​ បណ្តាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ​ ក្នុងឃុំស្រក​


ស្រុកកំពង់សៀម ៖នៅព្រឹក​ ថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ លី​ ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ ស្រុកកំពង់សៀម​ ចុះសំណេះសំណាល​ និងផ្តល់ថវិកាមួយចំនួនជូនដល់គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់​ បណ្តាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ​ ក្នុងឃុំស្រក​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។