អនុសាខាកាកបាទក្រហមស្រុកកោះសូទិន នាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋ មានជំងឺមហារីកធ្ងន់ធ្ងរ


កំពង់ចាម៖ ប្រជាពលរដ្ឋ១នាក់ មានជំងឺមហារីកក្រពះធ្ងន់ធ្ងរ រស់នៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ត្រូវបានអនុសាខាកាកបាទក្រហមស្រុកនាំអំណោយផ្ដល់ជូន នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។

តាមមន្ត្រី អនុសាខាកាកបាទក្រហមស្រុកកោះសូទិន បានឲ្យដឹងថា លោក ឃួន សុវណ្ណរ៉ា អភិបាលរងស្រុក លោកស្រី ឌី ស្រីលក្ខ័ មន្ត្រីប្រចាំការ លោកស្រី មាស សុខនៅ ប្រធានសមាគមន៍នារីស្រុក បាននាំយកអំណោយកាកបាទក្រហមស្រុក ផ្តល់ជូនគ្រួសារ ឈ្មោះ ឌៀប សុខចាន់ អាយុ២៧ ឆ្នាំ មានសមាជិក ៣នាក់ ដែលមានជម្ងឺមហារីកក្រពះធ្ងន់ធ្ងរនោះ រួមមាន

អង្ករ ២៥ គីឡូក្រាម , មី១កេស , ទឹកត្រី១យួរ , ទឹកដោះគោរឆៅ១យួរ , ថវិការុបចំនួន ៥៧ ម៉ឺនរៀល ក្នុងនោះថវិកា កាកបាទក្រហម ១០០.០០០៛ , សមាគមនារីស្រុក ៥០.០០០៛ , លោក សៀត សូត អភិបាល រងស្រុក ១០០.០០០៛ , លោក រស់ រិទ្ធី ប្រធានភូមិបាលស្រុក១០០.០០០៛ , លោក រស់ ឃីម មេឃុំមហាលាភ ១០០.០០០៛ , លោកមេភូមិអនុភូមិ និងសមាជិកភូមិរកាកោងត្បូង ១០០.០០០៛ , លោក ផាន ចិន្តា ប្រជាពលរដ្ឋភូមិរកាកោងត្បូង ២០.០០០៛ ផងដែរ ៕