ឯកឧត្តម ខ្លូត ចិន្ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមទទួលភ្លើងគប់កីឡា របស់រដ្ឋបាលស្រុកកំពង់សៀម


កំពង់ចាម៖ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២៣ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ និង ស្តាប់នូវផែនការសកម្មភាព រៀបចំតាមគោលដៅនីមួយៗ របស់រដ្ឋបាលស្រុកកំពង់សៀម ស្តីពីការអបអរសាទរការដង្ហែព្រះអគ្គីកីឡា និងការរត់ភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែលត្រូវឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ចាម នាថ្ងៃទី ២៨ ខែមេសា និងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍នោះ មានការចូលរួមពីក្រុមការងាររត់ភ្លើងគប់ថ្នាក់ខេត្ត អភិបាលនៃគណ:អភិបាលស្រុក អភិបាលរងស្រុក លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថមេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ និងនាយប៉ុស្តិ៍រដ្ឋបាល ពាក់ព័ន្ធក្នុងស្រុកកំពង់សៀម សរុបអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ១០នាក់ ៕