ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការកំណត់ទំហំទទឹង ចំណីផ្លូវសាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០២ភូមិ នៅភូមិត្នោតលើ


ស្រុកស្រីសន្ធរ៖ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការកំណត់ទំហំទទឹង ចំណីផ្លូវសាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០២ភូមិ នៅភូមិត្នោតលើ និងភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះ បានរៀបចំនៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ។