ឯកឧត្តម តាន់ ផាន់ ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះមិត្ត កោះទន្ទឹម និងឃុំកោះរកា នៃស្រុកកំពង់សៀម និង ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញចុះសំណេះសំណាលជាមួយ ស្ត្រីដែលមានកូនតូចៗ ពីអាយុ១ខែដល់៦ខែ និងបានផ្តល់ជូនជាម្សៅទឹកដោះគោ


ស្រុកកំពង់សៀម៖នៅព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម តាន់ ផាន់ ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះមិត្ត កោះទន្ទឹម និងឃុំកោះរកា នៃស្រុកកំពង់សៀម និង ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម រួមអាជ្ញាធរស្រុក បានអញ្ជញចុះសំណេះសំណាលជាមួយ ស្ត្រីដែលមានកូនតូចៗ ពីអាយុ១ខែដល់៦ខែ និងបានផ្តល់ជូនជាម្សៅទឹកដោះគោ រួមថវិកាមួយចំនួនក្នុងឃុំកោះមិត្ត និងឃុំកោះទន្ទឹម នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ។