ធនាគារហ្វីលីព ភីអិលស៊ី (Philip Bank PLC) បើកដំណើរការសាខាថ្មីលើទឹកដីខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការសាខាធនាគារហ្វីលីព ភីអិលស៊ី បន្ទាប់ពីធនាគារនេះត្រូវបានអនុញ្ញាតឲ្យច្របាច់បញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។

ឯកឧត្តម អ៊ុន ចាន់ដា បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីធនាគារហ្វីលីព បន្តពង្រឹងកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបន្តចូលរួមអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នា ។