លោកជំទាវ អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម បានចុះលើកទឹកចិត្ត ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ គ.ក.ន.ក. សង្កាត់បឹងកុក និងចុះសួរសុខទុក្ខស្ត្រីជួបការលំបាកក្នុងជីវភាព ទុរគតជន


នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម បានចុះលើកទឹកចិត្ត ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ គ.ក.ន.ក. សង្កាត់បឹងកុក និងចុះសួរសុខទុក្ខស្ត្រីជួបការលំបាកក្នុងជីវភាព ទុរគតជន ដើម្បីផ្ដល់កម្លាំងចិត្តដល់ស្ត្រីដែលកំពុងប្រកបរបរចិញ្ចឹមជីវិតទោះតិចក្តី ច្រើនក្តីឲ្យខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យបានប្រសើរឡើង ពិសេសស្ត្រីដែលមិនមានការងារធ្វើឲ្យចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានយូរអង្វែង ។