ពិធីអបអរសាទរទិវារនារីអន្តរជាតិ ៨ មិនា លើកទី១១២ ក្រោមប្រធានបទ ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យថ្មីឌីជីថល ក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្


កំពង់សៀម៖នាវេលាម៉ោង ២:០០រសៀល ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីអបអរសាទរទិវារនារីអន្តរជាតិ ៨ មិនា លើកទី១១២ ក្រោមប្រធានបទ ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យថ្មីឌីជីថល ដែលមានបងប្អូនជាស្រ្តីនិងថ្នាក់ដឹកនាំនៅមូលដ្ឋានចូលរួមប្រមាណ ៧២២ នាក់ ដែលបានអញ្ជើញមកពីការិយាល័យពាក់ព័ន្ធនៅរដ្ឋបាលស្រុក តំណាងអ្នកគ្រូ និងតំណាងស្រ្តីនៅតាមបណ្តាឃុំទាំង១៥ក្នុងស្រុកកំពង់សៀម ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។


មានមតិសំណេះសំណាលទៅកាន់បងប្អូនជាស្រ្តីនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនជាស្រ្តីទាំងអស់នៅទូទាំងស្រុកកំពង់សៀម និងជូនពរដល់បងប្អូនជាស្រ្តីឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។


ជាមួយនឹងការថ្លែងនូវការអបអរសារទរចំពោះទិវារ៨មិនា នាឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងកោតសរសើរចំពោះស្រ្តីខ្មែរ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង និងបានបំពេញតួនាទីនិងភារកិច្ចជាស្រ្តីបានយ៉ាងល្អប្រពៃដើម្បីសង្គមនិងគ្រួសារខ្មែរ ដែលស្រ្តីខ្មែរស្ទើរគ្រប់រូបបានធ្វើជា៖ កូនស្រីល្អ, ភរិយាល្អ, ម្តាយល្អ, និងជាជីដូនដ៏ល្អប្រពៃ ហើយនិងបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សង្គម និងការថែរក្សាសុវត្ថិភាពសង្គមគ្រួសារ និងសង្គមកម្ពុជាទាំងមូល ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សានូវសុខសន្តិភាពសង្គម កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។


ក្នុងឱកាសនោះដែរ ឯកឧត្តម បានគាំទ្រយ៉ាងពេញលេញ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ជាការងារអាទិភាពចំនួន៨ចំណុច ដែលសម្តេចបានគូសរំលេច នៅក្នុងពិធីអបអរសាទរទិវារអន្តរជាតិ ៨ មិនា លើកទី១១២ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលបានអំពាវនាវឲ្យគ្រប់ក្រសួង-ស្ថាប័ន រួមទាំងវិស័យឯកជន ទាំងអស់បន្តយកចិត្តទុកដាក់ និងជំរុញ ដែលចាត់ទុកជាគោលនយោបាយកម្មវិធីជាតិ រួមជាមួយនឹងទាំងកម្មវិធីកែទម្រង់នានាក្របខណ្ឌជាតិគាំពារសង្គម ។
សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានយកថវិកាដែលទទួលបានពីការជួយឧបត្ថម្ភពីក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក មកឧបត្ថម្ភស្ត្រីដែលបានចូលរួមក្នុងកម្មវិធៅ ដោយម្នាក់ៗទទួលបានជាថវិកាចំនួនបីម៉ឺនរៀល ក្រម៉ាមួយនិងសាប៊ូមួយដុំ ផងដែរ។