ថ្ងៃចន្ទ័ទី7ខែកញ្ញាឆ្នាំ 2015 វេលាម៉ោង ៨,៣០ នាទី ព្រឹក ឯឧ ហ៊ុន ណេង អ្នកតំណាងរាស្រ្តនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តអមដំណើរដោយ ឯកឧត្តម លន់ លឹមថស ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក/សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ជាច្រើនរូប បានអញ្ជើញទៅប្រគល់ដីនិងផ្ទះចំនួន8ខ្នង ព្រមទាំងសម្ភារៈថវិកា ដល់ប្រជាពលរដ្ឋក្រីក្រចំនួន8គ្រួសារនិងដល់លោកយាយចាស់ជរាម្នាក់នៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ។ មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានរំលឹកពីប្រវត្តិភូមិ “តាម៉ៅ” ដែលជាមរតកនិងជាស្នាដៃ ដែល ឯកឧត្តម ម៉ៅ ភិរុណ អតិតអភិបាលរងខេត្តកំពង់ចាម បច្ចុប្បន្នជាអភិបាលខេត្តកណ្តាល លោកបានផ្តួចផ្ដើមកសាងរៀបចំភូមិនេះ តាំងពីសម័យនៅមានសង្រ្គាមសុវិលនៅឡើយ ហើយពាក្យ ដែលហៅថា៖”ភូមិតាម៉ៅ” គឺសំដៅ តា ម៉ៅ ភិរុណ ហ្នឹងឯង ។
បច្ចុប្បន្នភូមិនេះត្រូវបានឯឧ លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបច្ចុប្បន្ន បាននិងកំពុងកសាងរៀបចំហេដ្ឋារចនាសម្ព័ន និង អភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ប្រជាពលរដ្ឋនៅភូមិ “តាម៉ៅ”មានបិតិសោមនស្សរីករាយជាទីបំផុតដែលបានឃើញថ្នាក់ដឹកនាំចុះជួយនិងជួប ក្រោមបរិយាកាសស្នឹទស្នាល ។
នៅក្នុងឆ្នាំ២០១៥នេះ ក្នុងនាមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានសាខាកាកបាំទក្រហមខេត្តបានសាងសង់ផ្ទះជូនដល់ប្រជាជនក្រីក្រចំនួន ១៧ខ្នងរួចមកហើយដែលមានតម្លៃសរុប 34,402.43$ នៅក្នុងស្រុកចំនួន៥គឺ៖ ស្ទឹងត្រង់ ព្រៃឈរ កំពង់សៀម បាធាយ និង ស្រុកចម្ការលើ និងកំពុងបន្តសាងសងចំនួន៣ខ្នងទៀត ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្នុងនោះ២ខ្នង សម្រាប់អតិតយុទ្ធជន ។