ចូលរួមវគ្គបណ្តុះបណ្តាល កម្មវិធី«កសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានីខេត្ត»យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមការដឹកនាំ លោក សួន ឌី ប្រធានគណៈឃោសនាអប់រំ


រាជធានីភ្នំពេញ៖ ក្រោមការចាត់តាំងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក សួន ឌី ប្រធានគណៈឃោសនាអប់រំ បានដឹកនាំសិក្ខាកាមត្រៀមកសាងគ្រូឧទ្ទេស-គ្រូជំនួយ រាជធានី.ខេត្ត ចំនួន ១៩ នាក់ ចេញពីខេត្តកំពង់ចាម ដេីម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលជុំទី១ របស់ផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលប្រព្រឹត្តិទៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការមន្ទីរគណបក្សរាជធានីភ្នំពេញ៕