ឯកឧត្តមលី ថៃហាក់ ជាអនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់សៀម និងមានការចូលរួមពីលោកស្រីសុខ ម៉ាលីសអភិបាលរងស្រុកបានចុះសាកសួសុខទុក្ខនាំយកអំណោយស្បៀង សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលកំពុងជួបការលំបាក និងមានជម្ងឺប្រចាំកាយ


ស្រុកកំពង់សៀម៖ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមលី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់សៀម និងមានការចូលរួមពីលោកស្រីសុខ ម៉ាលីស និងអាជ្ញាធរភូមិ ឃុំ បានចុះសាកសួសុខទុក្ខនាំយកអំណោយស្បៀង សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលកំពុងជួបការលំបាក និងមានជម្ងឺប្រចាំកាយ
ឈ្មោះ អ៊ន សុភឿន មានអាយុ ៤៥ ឆ្នាំ មានកូនចំនួន ៣នាក់ រស់នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានមានមតិសំណេះ សំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ ឯកឧត្តម វេង សាខុន និងឯកឧត្តម អ៊ុន ចាន់ដា ជូនដល់ គ្រួសារនេះផងដែរ ។