ឯកឧត្តមលី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានចុះសួរសុខទុក្ខនិងនាំយកអំណោយស្បៀង សម្ភារៈប្រើប្រាស់ និងថវិកាជូនដល់គ្រួសារជួបការលំបាក១គ្រួសារ


កំពង់សៀម ៖នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមលី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មានការចូលរួមពីអាជ្ញាធរភូមិ ឃុំ បានចុះសួរសុខទុក្ខនិងនាំយកអំណោយស្បៀង សម្ភារៈប្រើប្រាស់ និងថវិកាជូនដល់គ្រួសារជួបការលំបាក ខ្វះជីវភាព១គ្រួសារ ឈ្មោះ យីម យ៉ុន និងប្រពន្ធឈ្មោះ សយ គឹមសេង មានកូនក្នុងបន្ទុក៥នាក់ ស្រី ៤នាក់ ក្នុងនោះកូនប្រុសទី១ អាយុ១៦ឆ្នាំ មានសតិមិនល្អ រស់នៅភូមិវាលក្រៀល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។