ស្រុកស្ទឹងត្រង់៖ លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ នៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ ២០២៣ នេះ បានសហការណ៍ជាមួយគណបក្សមូលដ្ឋាន ចុះសួរសុខទុក្ខ ប្រជាជន ដែលជួបការលំបាក ចំនួន ១២ គ្រួសារ នៅភូមិសូភាស ៤គ្រួសារ ភូមិទ័ព ៤គ្រួសារ និងភូមិស្រប ៤គ្រួសារ ។ក្រុមការងារបាន នាំយកអំណោយ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុង១គ្រួសារៗមាន÷ អង្ក ១០គីឡូ , មី ១កេស, ទឹកត្រី ១យួរ; ទឹកសុីអុីវ ១យួរ, ត្រី ខ ១យួរ, ទឹកដោះគោខាប់ ១កំប៉ុង, ស្កសរ ១គីឡូ, ថ្នាំពេទ្យ ១កញ្ចប់៤មុខ, ថវិកាចំនួន ២០,០០០រៀល ។ បន្ថែមលើការងារនេះ ក្រុមការងារ បានសួរសុខទុក្ខ ស្រ្តីទើបសម្រាលកូន ចំនួន ០១នាក់ថែមទៀតផងដែរ៕