កំពង់ចាម ៖ សម្ភារៈនិងទេយ្យវត្ថុ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម បណ្ឌិត មុឹង មករា និងយុវជនក្រុម៨ ត្រូវបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តប្រាសាទរង្សី ( ហៅវត្តភូមិវាល)។
នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និង ក្រុមការងារស្រុក ព្រមទាំងក្រុមការងារយុវជនក្រុម៨បានាំយកនូវសម្ភារៈនិងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេនព្រះសង្ឃគង់នៅក្នុង វត្តប្រាសាទ រង្សី ស្ថិតនៅក្នុងភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមមាន អង្ករ ២៥០គីឡូក្រាម ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ ទឹកបរិសុទ្ធវីតាល់ ៨កេស ទឹកបរិសុទ្ធកម្ពុជា ១០កេស ស្ករស ៤កញ្ចប់ អំបិល ៥កញ្ចប់ តែ ៥កញ្ចប់ មី ៥កេស និងថវិកាចំនួន ៣ ៥០០ ០០០រៀល ផងដែរ៕