ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត ​បានដឹកនាំកិច្ចប្រជុំ ស្តីពីការកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លូមានលក្ខណៈជាប្រព័ន្ធចំនួន០២ភូមិ នៅភមិកំពង់ស្តីលើ និងភូមិកំពង់ស្តីកណ្តាល ឃុំកំពង់រាប ស្រុកកោះសូទិន


កំពង់ចាម ៖ព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣  ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្តីពីការកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ និងអូរសាធារណៈ សម្រាប់ការងារចុះបញ្ជីដីធ្លូមានលក្ខណៈជាប្រព័ន្ធចំនួន០២ភូមិ នៅភមិកំពង់ស្តីលើ និងភូមិកំពង់ស្តីកណ្តាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម។