ស្រុកចំការលើ៖នៅព្រឹថ្ងៃអាទិត្យទី១៨ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីពិនិត្យ និងព្យាបាយជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកចំការលើ កម្មវិធីព្យាបាលនេះប្រារព្ធធ្វើនៅអនុវិទ្យាល័យ និងបឋមសិក្សាតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាប្រធានអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ-ស្ទឹងត្រង់ ។ ក្នុងពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមផងដែរ៕