ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ននិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ​ ប្រវែង ១៨,២៤គីឡូម៉ែត​ ចាប់ពីឃុំព្រែករំដេង​ ដល់ឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ហ៊ុន​ ម៉ានិត​ នាយករងខុទ្ធការល័យ​សសម្តេចតេជោ


ស្រុកស្រីសន្ធរ៖សមិទ្ធផលថ្មីៗជាបន្តបន្ទាប់បានលិចជារូបរាងឡើង គឺផ្លូវបេតុង ២ខ្សែប្រវែងជិត ២០គីឡូម៉ែត្រ ចំណងដៃដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ តាមការសន្យា។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ននិងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ​ ប្រវែង ១៨,២៤គីឡូម៉ែត​ ចាប់ពីឃុំព្រែករំដេង​ ដល់ឃុំបារាយណ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ហ៊ុន​ ម៉ានិត​ នាយករងខុទ្ធការល័យ​សសម្តេចតេជោ -អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម​ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។