កំពង់ចាម-ស្រុកព្រៃឈរ ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកថ្នាំពេទ្យចំនួន ៣៨ កេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌល សុខភាព ។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានចែកជូនក្រុមគ្រូពេទ្យ និងអ្នកចូលរួមក្នុង ម្នាក់ៗ ថវិកា២ ម៉ឺនរៀល សារ៉ុង និងសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលជម្ងឺ ក្នុង ម្នាក់ៗថវិកា ៣ ម៉ឺនរៀល និងសារ៉ុង១ ។