កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញដឹកនាំកិច្ចប្រជុំលើកផែនការផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម និងសំណេះសំណាលជាមួយក្រុមការងារ សមាជិក សមាជិកាបក្សមូលដ្ឋានក្រុងកំពង់ចាម។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់គណបក្សក្រុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារចុះជួយក្រុង ប្រធាន អនុប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៤ គណៈអចិន្ត្រៃយ៍បក្សក្រុង-សង្កាត់ រួមនឹងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។