កត្តាសុខសន្តិភាពដែលនាំអោយតាមបណ្ដាលវត្ដអារាមមានការរីកចម្រើននឹងមានការអភិវឌ្ឍលើវិស័យពុទ្ធសាសនា


ស្រុកកោះសូទិន៖ការថ្លែងបែបនេះនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតលើកទី៣០ នៅក្នុងស្រុកកោះសូទិន ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម ។

ក្នុងពិធីនោះដែរដោយមានការ និមន្ត និងអញ្ជើញ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្ត តំណាងដ៏ខ្ពងខ្ពស់ ព្រះសីលសំវរ ប៊ត តាំងឆេងព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្ត ព្រះមន្រ្ដីសង្ឃខេត្ដ លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកអភិបាលរងស្រុក កងកម្លំាងទាំងបី លោក លោកស្រី ព្រមទាំងអាចារ្យ-គណៈកម្មការវត្ដទូទាំងស្រុកកោះសូទិនផងដែរ ។