ពិធីប្រគល់ផ្ទះមនុស្សធម៌ទី១៣ ស្រុកកោះសូទិន ខេត្ដកំពង់ចាម


ស្រុកកោះសូទិន ៖នៅព្រឹកថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ដកំពង់ចាម និងព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម ព្រមទាំងសហការី បាននិមន្ដចូលរួមប្រគល់ផ្ទះមនុស្សធម៌ខេត្ដ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ប្រគល់ដល់ជនក្រក្រីឈ្មោះ ជួន សាវឿន មានជីវភាពលំបាកខ្លាំង នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។


ផ្ទះនេះ ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិការបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត ព្រះចៅអធិការទូទាំងស្រុកកោះសូទិន និងសប្បុរជននានា សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារនេះ ក៏មានសម្ភារៈមួយចំនួនធំ និងថវិកាផងដែរ។ ដោយឡែកពលរដ្ឋខ្វះខាតជីវភាពផ្សេងទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ផងដែរ។