នៅព្រឹកថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលអំណោយជាពីសមាគមនរោងចក្រស្បែកជើងកម្ពុជា និងសប្បុរជននានាក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះលោកឧកញ៉ា លោក លោកស្រីសប្បុរសជនដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ អំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត ពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។
គួបញ្ជាក់ថា ៖ អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖
-លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមនរោងចក្រស្បែកជើងកម្ពុជា អាវពេទ្យ ២.០០០ ម៉ាស់ ១២.៥០០ និងថ្នាំបុរាណចិនព្យាបាលជំងឺចំនួន ៤០០ប្រអប់
-លោក LI Qiang Corp អាល់កុល ៣កាន ម៉ាស ៥.០០០
-រោងចក្រ វ៉ា ឡុង (ខេមបូឌា) ហ៊ូតវែរ អ៊ិនដាសស្ទ្រិ ឯ.ក ស្រោមដៃ ១.០០០ប្រអប់
-រោងចក្រ ស៊ីភីស៊ីជី អ៊ិនធើណេសិនណល អាវពេទ្យ ៥០អាវ អាល់កុល ៥កាន
-លោក ប៉ាវ សុខអ៊ីម និងលោកស្រី ថវិកា ៣០០ដុល្លា
-លោក ម៉ោល ចាន់ណា និងលោកស្រី ថវិកា ៨.០០០ដុល្លា
-លោក គន់ គីមសាន និងលោកស្រី ថវិកា ៣០០ដុល្លា
-មជ្ឈមណ្ឌលអ្នកស្ម័គ្រទីក្រុងណាមយ៉ាងយូ សាធារណរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពរបស់ខេត្តកំពង់ចាម ម៉ាស ៣៥.០០០ម៉ាស៕