អបអរសាទរពិធីបើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូពីរជាន់ (DBST ) និងបេតុង ចំនួន០២ខ្សែ មានប្រវែង១៤.៦០៣ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់
===================
នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូពីរជាន់ (DBST ) និងបេតុង ចំនួន០២ខ្សែ មានប្រវែង១៤.៦០៣ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម ។