កំពង់ចាម៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត និងជាអ្នកទទួលបន្ទុកកិច្ចការនាំពាក្យ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងរបាយការណ៍សង្ខេប និងសូចនាករសំខាន់ៗដែលជាសមិទ្ធផលរយះពេល៥ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហុីង ថូរ៉ាក់សុី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្ដីនិងជារដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្ដី និង ឯកឧត្ដម ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom។