កំពង់ចាម៖នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសុភ័ក្រ អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
គូរបញ្ជាក់ថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ផ្ដល់សេចទុកចិត្ត ប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាន ហ៊ុន ណេង ក្នុងនោះក៏មានប្រកាសទទួលស្គាល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាអនុប្រធានកិត្តិយសចំនួន ២៥រូបផ្សេងទៀតផងដែរ។