ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យ សិក្សា និងលើកផែនការ ដែលនឹងត្រូវកសាងបន្ថែមអគារសិក្សាថ្មី១ខ្នង១០បន្ទប់,ទីចាត់ការសាលា និង បណ្ណាល័យ


ស្រុកព្រៃឈរ៖ក្រោមការផ្តួចផ្តើមពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងថ្នាក់ដឹកនាំ សប្បុរសជន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ បានចុះពិនិត្យ សិក្សា និងលើកផែនការ ដែលនឹងត្រូវកសាងបន្ថែមអគារសិក្សាថ្មី១ខ្នង១០បន្ទប់,ទីចាត់ការសាលា និង បណ្ណាល័យ មានបំពាក់ឧបករណ៍សំភារៈទំនើប រួមទាំងកែលំអរ របៀបរបបសិក្សា តាមគំរូសាលាវត្តបូរណ៍ នៅខេត្តសៀមរាប នាពេលខាងមុខ គឺសាលាបឋមសិក្សា ព្រៃទទឹង ស្រុកព្រៃឈរ ក្នុងគោលបំណងជួយលើកកំពស់គុណភាពសិក្សា ជាគំរូល្អ នាពេលឆាប់ៗខាងមុខនេះ។