ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៣ ឆ្នាំ២០២៣


កំពង់ចាម៖នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៣ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ិត ប្រាំង អនុប្រធានទី១ ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាអនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៤ និងមន្ត្រីគណបក្សពាក់ព័ន្ធ នៅទីស្នាក់ការគណបក្ស ក្រុងកំពង់ចាម។