ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិន្ទេសA ក្នុងក្រុងកំពង់ចាម


កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិន្ទេសA ក្នុងក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

គូរបញ្ជាក់ថា សិស្សានុសិស្សដែលទទួលបាននិន្ទេសA ទូទាំងក្រុងកំពង់ចាម ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៥ ធ្នូ ២០២២ មានសរុប២១ នាក់។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុងកំពង់ចាម បានឧបត្ថម្ភ ម្នាក់ៗ ទទួលបាន កុំព្យូទ័រយូរដៃមួយគ្រឿង រួមនិងសម្ភារៈ ថវិកាមួយចំនួនទៀតផងដែរ។