ឯកឧត្ដម ស្រី សុភក្រ័្ត ប្រធានក្រុមការងារយុវជនខេត្ដកំពង់ចាម​ បានដឹកកិច្ចប្រជុំស្ដីអំពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារ​ របាយការណ៍​ និងផ្សព្វផ្សាយព័ត៌មាន​ យុវជនគណបក្សខេត្តកំពង់ចាម


កំពង់ចាម៖ក្រោយពីចប់ការងាររដ្ឋបាល នៅ​វេលាម៉ោង១២៖០០នាទីថ្ងៃត្រ​ង់​ ថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៣ ឯកឧត្តម​ ស្រី​ សុភក្ត្រ័​ ប្រធានក្រុមការងារយុវជនខេត្ត​កំពង់ចាម​ បានដឹកនាំបេីកកិច្ចប្រជុំ​ ស្តីពីការពង្រឹងបន្ថែមនូវប្រសិទ្ធភាពការងារ​ របាយការណ៍​ និងផ្សព្វផ្សាយព័ត៌មាន​ របស់យុវជនគណបក្សខេត្តកំពង់ចាម។

សមាសភាពដែលបានអញ្ជើញចូលរួម​ មាន៖​ ឯកឧត្ដម លោកជំទាវ លោកប្រធានផែន អនុប្រធានផែន ព្រមទាំងជំនួយការតាមផែន សមាជិក សមាជិកាផងដែរ ។