លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ បានចុះសួរ សុខទុក្ខ ប្រជាជន ដែលជួបការលំបាក ចំនួន ៤ គ្រួសារ នៅភូមិ ទ័ព នឹងបាននាំយកអំណោយ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១


ស្រុកស្ទឹងត្រង់៖ លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ដោយសហការជាមួយក្រុមការងារមូលដ្ឋាន ស្រុក ឃុំ និងភូមិ បានចុះសួរ សុខទុក្ខ ប្រជាជន ដែលជួបការលំបាក ចំនួន ៤ គ្រួសារ នៅភូមិ ទ័ព នឹងបាននាំយកអំណោយ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុង១គ្រួសារៗមាន÷ អង្ក ១០គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ត្រី ខ ១យួរ, ទឹកដោះគោខាប់ ១កំប៉ុង, ស្កសរ ១គីឡូ, ថ្នាំពេទ្យ ១កញ្ចប់៤មុខ, ថវិកាចំនួន ២០,០០០រៀល។ បន្ទាប់មកក្រុមកាងារ បានទៅប្រគល់សំបុត្រកំណើត ជូនថវិកា ៥០ ០០០រៀលដល់ស្រ្តីទើបឆ្លងទន្លេ ០១នាក់ និងបានចូលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា ហ៊ុន ណេង ភូមិទ័ព ឃុំសូភាស ផងដែរ។