កំពង់ចាម៖នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងការរៀបចំប្រារព្ធពិធីបើកការដ្ឋានពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩គ.ម ចាប់ពីរង្វង់មូលផ្សារស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលពិធីនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ អភិបាលស្រុកព្រៃឈរ ជើងព្រៃ បាធាយ និងក្រុងកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។