ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមការងារ និងសប្បុរសជន បាននាំយក សម្ភារ និងថ្នាំពេទ្យ សម្រាប់ការពារ និងព្យាបាលជម្ងឺកូវិដ ជូន រដ្ឋបាលខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២១​ ៖  ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  ដោយមានករអញ្ជើញចូលរួម ពី ឯកឧត្តម អភិរងបាលខេត្ត បានអញ្ជើញទទួលអំណោយពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងក្រុមការងារ ព្រមទាំងសប្បរសជន រួមមាន៖ អាល់កុល ៨៨កាន , អាល់កុល ៤កេះ, ថ្នាំប៉ារ៉ា ១.០០០បន្ទះ, សាប៊ូ ១.០០០ដុំ, ម៉ាស ៥.០០០ម៉ាស់ , ទឹកសុទ្ធ ២០០យួរ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានប្រគល់ជូនលិខិត ថ្លែងអំណរអរគុណ ចំពោះឯកឧត្តម ផាន អូន និង ក្រុមការងារ រួមទាំង សប្បុរសជនដែលបានផ្តល់អំណោយជូនដល់រដ្ឋបាលខេត្ត ដើម្បី ចូលរួមប្រយុទ្ធ ប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
+4
<img class=”j1lvzwm4″ src=”data:;base64, ” width=”18″ height=”18″ />
Phalla Sam, ឈន សុីវឡេង and 26 others
2 Shares
Like

 

Comment
Share