ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​បេីកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់​ប្រភេទ​ DBST ចំនួនពីរខ្សែ​ ក្នុងក្រុងកំពង់ចាម​


ត្រឹមរង្វង់៤ខែ​ ផ្លូវពីរខ្សែនេះនឹងស្ថាបនារួចរាល់​ ការថ្លែងបែបនេះ​ ក្នុងពិធី​ដែល ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាល ខេត្ត កំពង់ចាម​ អញ្ជេីញ​បេីកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់​ ប្រភេទ​ DBST ចំនួនពីរខ្សែ​ ប្រវែង៣.១៨៥ម៉ែត្រ​ ដែលស្ថិតក្នុង ភូមិ ចំការខ្ពក​ សង្កាតសំបួរមាស​ ក្រុងកំពង់ចាម​ នៅព្រឹក​​ថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២១​។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ ថ្លែងថា​ យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាលកម្ពុជា​ គឺ​ មនុស្ស​ ភ្លេីង​ ទឹក​ ផ្លូវ​ ។ សមិទ្ធិផលផ្លូវកៅស៊ូ​ នៅពេលនេះគឺជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនប្រជពលរដ្ឋនៅទីនេះ​ ។ដូច្នោះ យេីងត្រូ វចូល រួមថែរក្សា​ ថែរទាំ​ ឲ្យបានគង់វង្សយូរអង្វែង​ ដេីម្បីអាចឲ្យកូនចៅជំនាន់ក្រោយ​ ប្រេីប្រាស់បានយូរ​ និងអាចជួយលេីការអភិវឌ្ឍន៍​ជីវភាពគ្រួសារ​ និងជួយសម្រួលការធ្វេីដំណេីរដឹកកសិផលទៅកាន់ទីផ្សារបានងាយស្រួលផងដែរ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវ​បន្ថែមទៀតថា​ ពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍វិធានសុខាភិបាលឲ្យបានខ្ជួបខ្ជាន​ នូវវិធានការពារ​ បីការពារ​និង បីកុំ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ។ ប៉ុន្តែ​ទោះបីជាពលរដ្ឋបានទទួលវ៉ាក់សាំងរួចក៍ដោយ​ តែត្រូវរួមគ្នា​ បង្កេីនការប្រុងប្រយ័ត្ន​ បង្ការការពារ​ និងបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល​ឲ្យខ្ជាប់ខ្ជួន​ ដោយត្រូវអនុវត្តន៍​ ពាក់ម៉ាស់​ លាងដៃ​ និងគម្លាត សុវត្តិ ភាព ជាប្រចាំ​ ដេីម្បីកាត់ផ្តាច់ខ្សែចម្លង​ និងបញ្ចប់ព្រឹត្តិការណ៍​ ២០​កុម្ភៈ។

សូមជម្រាបជូន​ រដ្ឋបាលខេត្តកំពង់ចាម​ បានផ្តល់ជូនលោកតាលោកយាយ២០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ សារ៉ុងមួយ​ ។ ក្នុងនោះដែរ​ ឯកឧត្តម​ អភិបាលខេត្តកំពង់ចាម​ បានជួយឧបត្ថម្តដល់កងកម្កាំងប្រដាប់ទាំងបី​ ក្នុងមួយអង្គភាព២០ម៉ឺន​រៀល​ និងប្រជាការពារ​២០ម៉ឺន​រៀល​ផងដែរ៕​