ក្រុងកំពង់ចាម៖នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម បានអញ្ជើញ ចូលរួម វគ្គបណ្តុះបណ្តាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចន៍ និងការរំលោភបំពានលេីស្រ្តី ដល់ក្រុមការងារពង្រឹងការឆ្លេីយតបជាពហុវិស័យចំពោះអំពេីហិង្សាទាក់ទងនិងយេនឌ័រ ធ្វើនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ៕