ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យផ្លូវបេតុង១ខ្សែ ប្រវែងជាង១៤Km ដែល ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


ស្រុកកោះសូទិន ៖នៅព្រឹកថ្ងៃទី២១ ខែធ្នូាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យផ្លូវបេតុង១ខ្សែ ប្រវែងជាង១៤Km ដែល ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គូរបញ្ជាក់ថា ផ្លូវ ១ខ្សែនេះ តភ្ជាប់ពីឃុំពាមប្រធ្នោះ មកដល់ឃុំល្វេ ឆ្លងកាត់ភូមិចំនួន ១១ រួមមាន÷ ភូមិមហាលាភ,ដំណាក់ស្វាយ,រកាកោង,ព្រែកគល់,ទំពូង,បទស្រីទន្ទឹង,បំបែងចេះ,ល្វេលើ,ល្វក្រោម,ព្រែកតាកែវ និងភូមិព្រែកចង្រ្កាន ស្ថិតក្នុងឃុំ ពាមប្រធ្នោះ និងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ដោយឡែក កំណាត់ផ្លូវបេតុងដែលទទួលរងការខូចខាតដោយសារច្រាំងទន្លេតូចបាក់ស្រុតដោយផ្នែក ស្ថិតក្នុងឃុំល្វេ​ និងឃុំពាមប្រធ្នោះ​ មន្ទីរជំនាញនឹងធ្វើការជួសជុលក្នុងពេលឆាប់ៗខាងមុខ។