អំណោយដ៏ថ្លៃថ្លា របស់​សម្តេច​តេជោ ​ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាលខេត្តកំពង់ចាមផ្តល់ជូនពលរដ្ឋ២៥០គ្រួសារនៅស្រុកព្រៃឈរ​​


នៅព្រឹក​ថ្ងៃទី​៦​ ខែកក្កដា​ ឆ្នាំ​២០២១​ ៖ នាបរិវេណ​ វិទ្យាល័យ​ព្រះគន្ធបុប្ផា​ ​ ស្រុកព្រៃឈរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ជួបសំណេះសំណាល​ និងនាំយកអំណោយដ៏ថ្លៃ​ថ្លា​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកព្រៃឈរ​ ដែលមានជីវភាពខ្វះខាត ក្នុងពេលការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩​ ចំនួន២៥០គ្រួសារ​។
ក្នុងឱកាសនោះ ជាមួយនឹងការនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេដចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ឲ្យពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានវ៉ាក់សាំង​ សូមអញ្ជេីញទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា​ ហេីយ​ឯកឧត្តម​ អភិបាលខេត្តកំពង់ចាម​បានបន្តជម្រុញផ្សព្វផ្សាយដល់ពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់លេីការទប់ស្កាត់​ បង្ការការពារ​ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ តាមសហគមន៍​ ដោយអនុវត្តន៍វិធាន​សុខាភិបាល​ឲ្យបានខ្ជាប់ខ្ជួន​ បីកុំ​ និង​ បីការពារ​ ។
អំណោយសម្តេចតេជោ​ដែលត្រូវចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត​ ក្នុងពេលនោះរួមមាន៖​ អង្ករ២៥គីឡូ​ក្រាម​ មីជាតិមួយកេស​ ត្រីខមួយយួរ​ ទឹកស៊ីអ៉ីវមួយយួរ​ និងទឹកត្រីមួយយួរ៕​
+5
See Insights
Boost Unavailable
<img class=”j1lvzwm4″ src=”data:;base64, ” width=”18″ height=”18″ />
ស៊ូ ធានទ្បុង, Ly Chan Thy and 23 others
1 Share