អំណោយរបស់ ឯកឧត្តម អុិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារគណបក្សនិងរាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម ត្រូវបាននាំមកចែកជូនប្រជាពលរដ្ឋអ្នកជាប់ចត្តាឡីស័ក ចំនួន៧៤គ្រួសារ នៅភូមិតាណេង សង្កាត់សម្បួរមាស ក្រុងកំពង់ចាម តាមរយៈ លោក ចាន់ ផល្លី អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណបក្សក្រុងកំពង់ចាម ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេះ ត្រីខ៦កំប៉ុង ទឹកស៊ីអុីវ១យួរ ទឹកសុទ្ធចំនួន២យួរ និងថវិកាចំនួន១០,០០០ រៀល ។ សរុបការចំណាយទាំងអស់ ស្មើនឹងទឹកប្រាក់ ១០,០០០,០០០ រៀល (ដប់លានរៀល) ។
លោក ចាន់ ផល្លី បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹក ពីឯកឧត្តម អ៊ិត ប្រាង ព្រមទាំងអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារខ្លួន ពីការឆ្លងជម្ងឺ កូវីដ-១៩ តាមរយៈការអនុវត្តវិធានសុខាភិបាល ” ៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ និង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលបានកំណត់ ។