កំពង់ចាម៖នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបប្រជុំជាមួយប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ឈូក បណ្ឌិត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រសួងមហាផ្ទៃ ស្តីពីការចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ចាម។