រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញ ចូលរួម ពិធី បើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋាន រដ្ឋបាលបុគ្គលិក នៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ធ្វើឡើងរយៈពេល ២ថ្ងៃ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។