លោកជំទាវ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ៣រូប រួមជាមួយលោកប្រាក់ ណូម៉ា ប្រធានក្រុមការងារគណបក្សចុះជួយឃុំ សូភាស ស្រុកស្ទឹងត្រង់ នាំយកអំណោយ   ជូនប្រជាជន ចំនួន ៥០ គ្រួសារ ជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែង នៅឃុំសូភាស ស្រុកស្ទឹងត្រង់


ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២១ ៖ លោកជំទាវ តំណាងរាស្ត្រ មណ្ឌលកំពង់ចាម ចំនួន ៣ រូប គឺ៖ លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយ និង លោកជំទាវ កុល ធារិន បានអញ្ជើញចូលរួមជាមួយ លោកប្រាក់ ណូម៉ា ប្រធានក្រុមការងារគណបក្សចុះជួយឃុំ សូភាស ស្រុកស្ទឹងត្រង់ នាំយកអំណោយ   ចែកជូនប្រជាជន  រងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែង នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមនិងគ្រួសារក្រីក្រផ្សេងទៀត សរុប ចំនួន ៥០ គ្រួសារ  ដោយក្នុង១ គ្រួសារ ទទួលបាន អង្ករ ១០គីឡូ មីម៉ាម៉ា ១កេះ ទឹកសុីអុីវ ១យួរ ត្រីខ យួរ ថវិកា ១០មុឺនរៀល ។

សូមបញ្ជាក់ជូនថា ៖  ក្រុមការងារលោក ប្រាក់ ណូ ម៉ា បានចំណាយលើ សម្ភារ និង ថវិកា៤ មុីនរៀលសម្រាប់ចែកជូនប្រជាជន ក្នុង ១គ្រួសារ    លោកជំទាវ អ្នកតំណាងរាស្ត្រទាំង ៣រូប ចូលរួបឧបត្ថម្ភ ក្នុងមួយគ្រួសារ៦មុីនរៀល។