កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ នេះ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងចូលរួម ការពិនិត្យសុខភាពភ្នែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្យាបាលដោយឥតគិតថ្លៃ ពីអង្គការ Cambodia Vision ។
សូមបញ្ជាក់ថា កម្មវិធី ពិនិត្យ ពព្យាបាលជំងឺភ្នែក និង គថ្លង់ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ។
ហើយការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ៕