ស្រុកព្រៃឈរ៖កាលពីព្រឹកថ្ងៃសុក្រ ៩កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហេង ណន ប្រធានក្រុមការងារយុវជនគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានប្រចាំការក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ រួមជាមួយលោក ហុីវ ពុទ្ធិរិទ្ធ និងសហការី បានជួបសំណេះសំណាលជាមួយសិស្សវិទ្យាល័យល្វាចំនួន ២០០នាក់ កីឡាករបាល់ទាត់ប្រចាំឃុំល្វាចំនួន ៥២នាក់ លោកគ្រូអ្នកគ្រូ និងយុវជនចំនួន ៤៨នាក់ ដោយនាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន កុំព្យូទ័រ ១១គ្រឿង ព្រីនធ័រ ១គ្រឿង ឯកសណ្ឋានកីឡាករ ៥២កំប្លេរ សម្ភារ:កីឡានិងថវិកាមួយចំនួន ប្រគល់ជូនដល់វិទ្យាល័យល្វា និងក្រុមកីឡា។
នាឱកាសនោះដែរ ឯកឧត្តម បានលេីទឹកចិត្តឲ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ពេលទំនេរជួយធ្វេីការងារផ្ទះដេីម្បីសម្រាលបន្ទុកឪពុកម្តាយ ហាត់កីឡាដេីម្បីសុខភាព និងធ្វេីសកម្មភាពសង្គមដែលបានជាប្រយោជន៍ កុំប៉ះពាល់គ្រឿងញៀន និងល្បែងស៊ីសងឲ្យសោះ ត្រៀមខ្លួនប្រឡងសិស្សពូកែថ្នាក់ទី១០ ក្នុងក្របខណ្ឌទូទាំងស្រុកព្រៃឈរ និងការប្រកួតកីឡាបាល់ទាត់ជម្រេីសស្រុកប្រចាំឆ្នាំ២០២៣នាខាងមុខ។ ឯកឧត្តមក៍បានផ្តាំផ្ញេី ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជនទាំងអស់ ជួយផ្សព្វផ្សាយដល់ញាតិមិត្តដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការចុះឈ្មោះនេះនឹងបញ្ចប់ត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ។