លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំអូរម្លូចំនួន២៥គ្រួសារ


ស្រុកស្ទឹងត្រង៖នាព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ និងលោក ទុន ណេត អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជនស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំអូរម្លូចំនួន២៥គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម​ មី១កេស ទឹកស៊ីអុីវ១យួរ​ និងថវិកា២០,០០០រៀល​។បន្ទាប់មក លោក សោ សាវឿន បានបន្តដឹកនាំក្រុមការងារគណបក្សចុះជួយឃុំព្រែកកក់ ព្រមទាំងគណបក្សមូលដ្ឋានឃុំបានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន៤០គ្រួសារ ដែលមានចំនួន៦ភូមិ មានភូមិភ្នំអូរប្រាំទី១ ភូមិអូរប្រាំទី២ ភូមិភ្នំអំពិលភូមិអណ្ដូងពេជ្រ ភូមិព្រះ ភូមិទួលពោធិ៍ស្ថិតក្នុងឃុំព្រែកកក់។ហេីយ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកដែលក្នុងមួយគ្រួសារៗទទួលបាន :


-អង្ករ២៥Kg
-មី០១កេស ធំ
-ថវិកា៥០,០០០រៀល ។
និងបានជួយឧបត្ថម្ភស្រ្តីជួបការលំបាកទើបតែសម្រាលកូន ចំនួន ១០០$ ៕