លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានផ្ដល់បទបង្ហាញ អំពីគន្លឺះសរេសព័ត៌មាន ដល់ក្រុមសកម្មជនយុវជនបណ្ដាញសង្គមខេត្តកំពង់ចាម KCY


នៅព្រឹក​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​២០២១​ ៖ ក្នុងគោលបំណងពង្រឹងសមត្ថភាព​ យុវជន KCY លេីការសរសេរ​ ការចែករំលែក​ព័ត៌មាន​ដោយមានប្រភពច្បាស់លាស់​ មានក្រមសីលធម៌ វិជ្ជាជីវៈ​ និងផលប៉ះពាល់នៃព័ត៌មាន​ក្លែងក្លាយ​ដែលត្រូវជៀសសវាង លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញ លោក​ វណ្ណ​ សុគន្ធា​ អ្នករាយការណ៍​វិទ្យុ​បារាំង​អន្តរ​ជាតិ​ (RFI) ផ្ដល់បទបង្ហាញ ក្នុងវគ្គបំពាក់បំប៉នខ្លី អំពីគន្លឹះ​សរសេរព័ត៌មាន​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ និងផលប៉ះពាល់អំពីព័ត៌មាន​ក្លែងក្លាយដែលត្រូវជៀសវាង​ ជូនដល់ សមាជិក សមាជិកា​ យុវជន KCY តាមបណ្តាក្រុង-ស្រុក​ចំនួន ០៥ ក្រុង/ស្រុក ៖​ ស្រុកកោះសូទិន​ ស្រុកជេីងព្រៃ​ ស្រុកកំពង់សៀម​ ស្រុកស្រីសន្ធរ និង ក្រុងកំពង់ចាម សរុប ៣១ នាក់​ ដែលមានរយៈពេល ១ព្រឹក។
ក្នុង.ឱកាសនោះ លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះចំពោះលោក វណ្ណ​ សុគន្ធា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចែករំលែក នូវចំណេះដឹងផ្នែកសរសេរព័ត៌មាន និងក្រមសិលធម៌ ដល់ក្រុមសកម្មជនយុវជនបណ្ដាញសង្គមKCY បានប្រើប្រាស់សម្រាប់បម្រើជាប្រយោជន៍សង្គមជាតិ និងរួមគ្នាបំបាត់នូវព៌ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពច្របូកច្របល់​ក្នុងសង្គម ។
ពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសសោមនស្សរីករាយ និងទទួលបាល​លទ្ធផលគួរជាទីកត់សំគាល់ ។