ខេត្ដត្បូងឃ្មុំ៖នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាអនុប្រធានផ្នែកចាត់តាំង នៃយុវជនថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមការងារ ជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សស្រុកតំបែរ។